Friday, December 20, 2013

រមណីយដ្ឋានទឹកឆា និង ក្បាលទឹករបស់ខេត្តកំពង់ចាម

បើយើងនិយាយពីរមណីយដ្ឋាននៅក្នុងកំពង់ចាមយើងប្រាកដជានឹកឃើញដលើរមណីយដ្ឋានទឹកឆា និង ក្បាលទឹក ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានពីទីរួមខេត្តឡើយ គឺមានចម្ងាយប្រហែលជា 39 គីឡូម៉ែតតែប៉ុណ្ណោះ ។

ផ្លូវចូលក្បាលទឹក


រមណីយដ្ឋាន មួយនេះវាមានទីតាំងស្ថិតនៅ ភូមិ បឹងណាយ ឃុំក្រូច ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។នៅតំបន់រមណីយដ្ឋាន នេះមាន ទឹកថ្លាស្រស់ស្អាតគួរឲ្យចង់ទៅលេងកំសាន្ដ វាមិនមែនមានត្រឹមតែទឹកសម្រាប់លេងប៉ុណ្ណោះទេ ថែមទាំងមានជា ប្រាសាទសម្រាប់ឲ្យភ្ញៀវទេសចរណ៍សិក្សាស្រាវជ្រាវ និង ទស្សនាកម្សាន្ដថែមទៀតផង ។ ប្រាសាទនោះមានឈ្មោះ ថា ព្រះធាតុទឹកឆា មានទីតាំងស្ថិតនៅក្នុង ភូមិថ្មដា  និង ភូមិថ្មី  ឃុំក្រូច ស្រុកជើងព្រៃ  ។
 នៅប្រាសាទ ព្រះធាតុទឹកឆា នេះមានប្រាសាទតូចៗផ្សេងទៀតប្រហែលជា 500  ប៉ុន្តែដោយសារប្រទេសយើងបានឆ្លងកាត់ សង្គ្រាម ដូចនេះប្រាសាទមួយចំនួនត្រូវបានរងការខូចខាតស្ទើរតែបាត់បង់រូបរាង ។
 ដោយមានការចូលរួមពី ពុទ្ធបរិស័ទ្ធ និង ព្រះសង្ឃបានខិតខំស្វែងរកប្រាសាទទាំងនោះ កន្លែងគ្រឹះចាស់ៗ  ថែរក្សាមិនឲ្យបាត់បង់ស្លាកស្នាមចាស់ ។
ក្រៅពីទឹកឆា ប្រាសាទបុរាណ នៅមានកន្លែងកម្សាន្ដពីរទៀត គឺ ក្បាលទឹក និង សួនសត្វ កន្លែងទាំងពីរនេះ មានទស្សនីយភាព ស្រស់ស្អាត មិនចាញ់ពីកន្លែងមុនឡើយ វាមានទីតាំងនៅក្បែរៗនិង កន្លែងទាំងពីរខាងលើ ដែរ។

ដោយសារតែតំបន់ទេសចរណ៍មួយនេះមានកន្លែងទេសចរណ៍ជាច្រើនឲ្យយើងទៅទស្សនាកម្សាន្ត មានតាំងពីរ ប្រាសាទបុរាណ ទឹកឆា ក្បាលទឹក និង សួនសត្វ  វាពិតជាបានទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើនទៅទស្សនានៅ
កន្លែងនោះ ៕ពត៌មានលំអិត



No comments:

Post a Comment