នៅពេលនេះត្រលប់មកមើលរមណីយដ្ឋានមួយទៀតរបស់ខេត្តកំពង់ចាម នោះគឺ
រមណីយដ្ឋានភ្នំប្រុស ភ្នំស្រី ។
បើយើងធ្វើដំណើរចេញពីក្រុង
មួយខាងលិចទាប ភ្នំខ្ពស់ឈ្មោះភ្នំស្រី ។
រឿងព្រេងប្រចាំភ្នំនោះ
មានដូចតទៅនេះ៖
រមណីយដ្ឋានភ្នំប្រុស ភ្នំស្រី ។
ភ្នំប្រុសភ្នំស្រីមើលពីចម្ងាយ |
បើយើងធ្វើដំណើរចេញពីក្រុង
ភ្នំពេញទៅ កំពង់ចាម តាមផ្លូវជាតិលេខ៧
ទៅដល់គោលគីឡូម៉ែត្រទី១១៦
ហើយចោលភ្នែកទៅទិសឦសាន
ដែលនៅជាខាងឆ្វេងដៃ
ចម្ងាយពីថ្នល់ជាតិទៅប្រមាណមួយគីឡូម៉ែត្រ
យើងនឹងឃើញភ្នំពីរនៅទន្ទឹមគ្នា មួយខាងកើតខ្ពស់
មួយខាងលិចទាប ភ្នំខ្ពស់ឈ្មោះភ្នំស្រី ។
ច្រកចូលភ្នំប្រុសភ្នំស្រី |
ភ្នំស្រី |
សៀវភៅរឿងភ្នំប្រុសភ្នំស្រី |
កាលពីព្រេងនាយ មានស្ដេចស្រីមួយ
ព្រះអង្គព្រះនាម «អយុធ្យា»សោយរាជ្យនៅនគរ
ខ្មែរ។ដោយព្រះនាងជាស្ដេចសោយរាជ្យ គ្មានបុរសណាមួយហ៊ានដណ្ដឹងយកជាភរិយាឡើយ
ម៉្លោះហើយដោយហេតុព្រះនាងរកដណ្ដឹងបុរសដ៏មានរូបជាទី គាប់ព្រះទ័យមកធ្វើព្រះស្វាមីវិញ
ហើយដោយហេតុព្រះរាជិនី ស្រីអយុធ្យាដណ្ដឹជាស្វាមី ដូច្នោះស្រីៗដែលនៅក្រោម ព្រះរាជឱវាទ
ព្រះនាង ក៏ដណ្ដឹងប្រុសៗធ្វើជាស្វាមីតាមដែរ។
ខ្មែរ។ដោយព្រះនាងជាស្ដេចសោយរាជ្យ គ្មានបុរសណាមួយហ៊ានដណ្ដឹងយកជាភរិយាឡើយ
ម៉្លោះហើយដោយហេតុព្រះនាងរកដណ្ដឹងបុរសដ៏មានរូបជាទី គាប់ព្រះទ័យមកធ្វើព្រះស្វាមីវិញ
ហើយដោយហេតុព្រះរាជិនី ស្រីអយុធ្យាដណ្ដឹជាស្វាមី ដូច្នោះស្រីៗដែលនៅក្រោម ព្រះរាជឱវាទ
ព្រះនាង ក៏ដណ្ដឹងប្រុសៗធ្វើជាស្វាមីតាមដែរ។
ប្រាសាទនៅលើភ្នំប្រុស |
ប្រាសាទនៅលើភ្នំប្រុស |
ក្នុងរជ្ជកាលនោះមុខគួរឱ្យវេទនានឹងស្រីខ្លះ
ដែលមានរូបអន់ៗទៅរកដណ្ដឹងប្រុសៗ
គេនាំគ្នាប្រកែកមិនយក
គេរើសតែស្រីៗមានរូបល្អៗ
ទើបយកធ្វើជាភរិយាធ្វើដូច្នេះអស់មួយរាជ្យ
ភ្នំស្រីមើលពីចម្ងាយ |
ស្ដេចស្រីនេះ។ លុះមកដល់រាជ្យស្ដេចក្រោយៗទៀតពួកស្រីៗជំនុំគ្នាថា«ឥឡូវនេះ ដូចជា មិនសមសោះ
ខ្លួនយើងជាស្រីហើយដើរដណ្ដឹងប្រុសៗ ធ្វើជាប្ដីដូច្នេះយើង នឹងនាំគ្នាលើក
ដីចាក់ពូនជាភ្នំ ភ្នាល់ជាមួយ នឹងពួកប្រុសៗ គឺប្រុសលើកដីធ្វើជាភ្នំមួយ យើងស្រីធ្វើជាភ្នំមួយ
ភ្នាល់គ្នា។ បើប្រុសៗចាញ់យើងនិងត្រូវឱ្យប្រុសៗ ដណ្ដឹងយើងជាស្រីវិញ»។លុះគិតដូច្នេះ
ហើយក៏នាំគ្នាទៅបបួលពួកប្រុសធ្វើភ្នំ ចុះខសន្យាភ្នាល់គ្នាដូចពោលមក ហើយគេក៏បានចាត់
មេកំណែន កេណ្ឌមនុស្សស្រីឱ្យបានច្រើន ខាងប្រុសមាន មេកំណែន ខាងប្រុសដើរកេណ្ឌ ខាងស្រី
មាន មេកំណែន ខាងស្រីដើរកេណ្ឌ ។ លុះកេណ្ឌបានគ្នាច្រើន គ្រប់ចំនួនខាងប្រុស ខាងស្រី
រួចហើយ ក៏និយាយនិងគ្នាថា » យើងទាំងអស់គ្នាត្រូវជញ្ជូនដីដរាបដល់ផ្កាយព្រឹករះ
ទើបឈប់ទាំងអស់គ្នា បើផ្កាយព្រឹកមិនរះមិនត្រូវឈប់នោះទេ ។ គិតព្រមគ្នាដូច្នេះហើយ ក៏នាំគ្នា
ជញ្ជូន ដីរែកទូលតាមថាមភាពរៀងខ្លួនទៅ » ។
ភ្នំប្រុសភ្នំស្រី |
ពេលនោះជាពេលរាត្រី ពួកស្រីៗមានប្រាជ្ញាជញ្ជូនដីអស់វេលា ៣-៤ ម៉ោង
ក៏នាំគ្នាបង្ហូតគោមតូចមួយ យ៉ាងខ្ពស់ នៅជ្រុងឦសានភ្នំ ពួកប្រុសៗក្រឡេកមើលទៅលើឃើញ
គោមពួកស្រីបង្ហូតនិងឫស្សីមួយដើមនោះ ស្មានថាផ្កាយព្រឹករះ ក៏បបួលគ្នាឈប់ធ្វើការ នាំគ្នានិទ្រ្ទា
លក់អស់ គ្មានសល់នរណាម្នាក់ ពួកស្រីៗក៏នាំគ្នាជញ្ជូនដីដរាបដល់ផ្កាយ ព្រឹករះមែនទែន ទើប
ឈប់ ។
ដល់មាន់រងាវកឺតប្រុសៗភ្ញាក់ឡើង ឃើញផ្កាយព្រឹករះក៏លាន់មាត់ថា »
យើងទាំងអស់គ្នាខុសហើយ ផ្កាយព្រឹកមែនទែនទើបរះសោះ » ។ ហើយនាំគ្នាក្រលេកមើល ទៅ
ភ្នំស្រីមានទំហំ ខ្ពស់ជាងភ្នំរបស់ខ្លួន ក៏មានសេចក្ដីអៀនអន់ ក្នុងចិត្តដៅយចាញ់កលស្រី ។
តាំងពីកាលនោះមកប្រុសៗ ក៏ដណ្ដឹងស្រីៗធ្វើជាភរិយាដរាបសព្វថ្ងៃនេះ ។
ទោះបីវាគ្រាន់តែជារឿងប្រឌិតមួយក៏ដោយតែវាបានឆ្លុះបញ្ជាំងអំពីប្រវត្តិរបស់ភ្នំនេះដែរ ៕
រូបព្រះនៅភ្នំប្រុស |
រូបព្រះនៅភ្នំប្រុស |
ប្រាសាទមួយនៅភ្នំប្រុស |
No comments:
Post a Comment